
លោក ហ៊ន់ សុរចនា ត្រូវបានតែងតាំងជាប្រធាននៃក្រុមប្រឹក្សាភិបាល មិនឯករាជ្យ និងមិនប្រតិបត្តិ នៃធនាគារ ព្រីនស៍ បច្ចុប្បន្នភាពចាប់ពីថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2024។
លោក ហ៊ន់ សុរចនាក៏ធ្លាប់ជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ ម.ក ចាប់តាំងពីឆ្នាំ 2015 ដល់ឆ្នាំ2024 ផងដែរ ។ លោកមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ព្រមទាំងមានយុទ្ធសាស្ត្រអនុវត្តជាក់ស្តែង ដើម្បីគ្រប់គ្រង និងដឹកនាំធនាគារ ព្រីនស៍ឱ្យរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកមានបទពិសោធន៍ជាង10ឆ្នាំ ក្នុងតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យធានារ៉ាប់រង និងធនាគារ ។
លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតអន្តរជាតិផ្នែកគ្រប់គ្រង(International Master in Management) ពីសាលា Audencia -School of Business ក្នុងទីក្រុង Nantes ប្រទេសបារាំង និងបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៣ ។