ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា ចេន ហ្ស៊ី

ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល

Neak Oknha Chen Zhi of Cambodia, Prince Group Chairman, Prince Bank Shareholder

Prince Bank Shareholder and Chairman of the Board of Directors

អ្នកឧកញ៉ា ចេន ហ្ស៊ី គឺជាម្ចាស់ភាគហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ព្រីនស៍ ម.ក។ អ្នកឧកញ៉ាចូលរួមក្នុងការសម្រេចចិត្តលើយុទ្ធសាស្រ្តសំខាន់ៗទាក់ទងនឹងការបង្កើន និងការពង្រីកប្រតិបត្តិការអាជីវកម្មជាដើម។ 

បន្ថែមពីលើការវិនិយោគក្នុងវិស័យធនាគារ អ្នកឧកញ៉ា ចេន ហ្ស៊ីក៏បានវិនិយោគទៅលើអាជីវកម្មផ្សេងៗ ដែលទាក់ទងនឹងវិស័យជាច្រើនផងដែរ។ អ្នកឧកញ៉ាបានវិនិយោគទៅលើវិស័យអចលនទ្រព្យដូចជា សេវាតុបតែងសំណង់អគារ អគារសណ្ឋាគារ ការអភិវឌ្ឍអចលនទ្រព្យ និងការគ្រប់គ្រងអចលនទ្រព្យ។ 

ចំពោះអាជីវកម្មពាក់ព័ន្ធនឹងវិស័យប្រព័ន្ធផ្សព្វផ្សាយ អ្នកឧកញ៉ាវិនិយោគក្នុងការដំណើរការក្រុមហ៊ុនភ្នាក់ងារទីផ្សារ និងការផ្គត់ផ្គង់សេវាអ៊ីនធឺណេត។ 

អ្នកឧកញ៉ា ចេន ហ្ស៊ី  ក៏បានវិនិយោគក្នុងអាជីវកម្មផ្តល់សេវាកម្ម ដល់ការគ្រប់គ្រងនាវាកំសាន្ត ផ្សារទំនិញលក់រាយ សេវាលម្អសួនច្បារ និងការវិនិយោគមូលធនឯកជនជាដើម។