ថ្នាក់ដឹកនាំជាន់ខ្ពស់

អ្នកនាង គង់ សុនីត្រារ៉ាន់យ៉ា

នាយិកានាយកដ្ឋានគ្របគ្រងហានិភ័យ

អ្នកនាង រ៉ាន់យ៉ា សព្វថ្ងៃកំពុងធ្វើការជា នាយិកានាយកដ្ឋានគ្របគ្រងហានិភ័យ។ គាត់មានបទពិសោធន៍ ១០ឆ្នាំក្នុងវិស័យធនាគារ និងធានារ៉ាប់រង។ គាត់ក៏មានបទពិសោធន៍ជាមួយនឹងការគ្រប់គ្រងគម្រោង វដ្តជីវិតនៃការអភិវឌ្ឍន៍ប្រព័ន្ធ (SDLC) ការវិភាគអាជីវកម្ម ការវិភាគផលប័ត្រ ការធានាគុណភាព ការគ្រប់គ្រងប្រតិបត្តិការសាខា និងការគ្រប់គ្រងហានិភ័យ។ មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ គាត់ធ្លាប់ធ្វើការនៅធនាគារ ហុង លីអុង និងក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ។

កញ្ញា រ៉ាន់យ៉ា បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកធនាគារ ធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យពីសាកលវិទ្យាល័យបញ្ញាជាតិ (២០១៤) ប្រទេសកម្ពុជា ជាមួយនឹងបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ (២០១២) ពីសាកលវិទ្យាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ គាត់ក៏បានបញ្ចប់កម្មវិធីដែលមានវិញ្ញាបនបត្របញ្ជាក់ជំនាញក្នុងការគ្រប់គ្រងហានិភ័យ (CERM ក្នុងឆ្នាំ២០២១) តាមអ៊ីនធើណិតពីសាលា Frankfurt School of Business ប្រទេសអាល្លឺម៉ង់។