ថ្នាក់ដឹកនាំជាន់ខ្ពស់

កញ្ញា ហាំង ហ៊ុយ

នាយិកានាយកដ្ឋានគ្រប់គ្រងឥណទាន

កញ្ញា ហាំង ហ៊ុយ ជានាយិកានៃនាយកដ្ឋានគ្រប់គ្រងឥណទាន នៃធនាគារ ព្រីនស៍ ម.ក។ កញ្ញាមានបទពិសោធន៍ច្រើនជាង១០ឆ្នាំក្នុងវិស័យធនាគារ ដែលផ្តោតខ្លាំងលើការវិភាគហានិភ័យឥណទាន។ ជាពិសេសកញ្ញាទទួលបានការទទួលស្គាល់សម្រាប់ជំនាញនៃការវាយតម្លៃឥណទានដោយ Moody's Analytics ផងដែរ។ កញ្ញា ហ៊ុយ មានជំនាញខាងការវិភាគអាជីវកម្ម និងហិរញ្ញវត្ថុ ការកំណត់អត្តសញ្ញាណហានិភ័យ និងការវាយតម្លៃឥណទាន អនុលោមតាមបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ទាំងប្រាក់កម្ចីអាជីវកម្មខ្នាតតូច មធ្យម និងសាជីវកម្ម។

កញ្ញា ហ៊ុយ ទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។