ថ្នាក់ដឹកនាំជាន់ខ្ពស់

លោកស្រី តែ មុយនី

ប្រធានគ្រប់គ្រងសាខា

លោកស្រី មុយនី ជាប្រធានគ្រប់គ្រងសាខានៅ ធនាគារ ព្រីនស៍ ម.ក។ លោកស្រីទទួលបន្ទុកមើលការខុសត្រូវលើប្រតិបត្តិការ និងអាជីវកម្មរបស់ធនាគារព្រីនស៍នៅតាមគ្រប់បណ្តាសាខានានា។ លោកស្រី មុយនី មានបទពិសោធន៍ជំនាញជាង១៤ឆ្នាំក្នុងវិស័យធនាគារទាំងធនាគារអន្តរជាតិ និងធនាគារក្នុងតំបន់។ ជំនាញចម្បងរបស់អ្នកស្រីរួមមាន សេវាកម្មធនាគារលក់រាយ និងធនាគារពាណិជ្ជកម្ម ក៏ដូចជាការវិភាគហានិភ័យឥណទាន និងការគ្រប់គ្រងទំនាក់ទំនងសេវាកម្មជាមួយអតិថិជនអាទិភាព។

លោកស្រី មុយនី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មជំនាញហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយអ្នកស្រីក៏បានបញ្ចប់សញ្ញាបត្រថ្នាក់ភាសាអង់គ្លេស និងសញ្ញាបត្រភាសាចិនកុកងឺផងដែរ។