ថ្នាក់ដឹកនាំជាន់ខ្ពស់

លោកស្រី ប៉េង លីយ៉ា

នាយិកានាយកដ្ឋានសេវាកម្មធនាគារអាជីវកម្ម និង សេវាធនាគារអាទិភាព

លោកស្រី លីយ៉ា គឺជានាយិកា នៃអគ្គនាយកដ្ឋានសេវាធនាគារអាជីវកម្ម និង សេវាធនាគារអាទិភាព របស់ធនាគារ ព្រីនស៍ ម.ក លោកស្រីមានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ហើយលោកស្រីធ្លាប់មានតួនាទីជាច្រើនក្នុងការដឹកនាំយុទ្ធសាស្ត្រទីផ្សារ និងការផ្តួចផ្តើមផ្នែកអភិវឌ្ឍន៍ផលិតផល។

ក្នុងតួនាទីបច្ចុប្បន្នរបស់លោកស្រី លីយ៉ា ទទួលបន្ទុកមើលការខុសត្រូវលើអាជីវកម្មសាជីវកម្មរបស់ធនាគារព្រីនស៍ ដែលរួមមានការផ្តល់ប្រាក់កម្ចី និងការអភិវឌ្ឍន៍ផលិតផលអាជីវកម្មដែលគ្របដណ្តប់លើផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្ម និងផលិតផលអាជីវកម្មផ្សេងៗទៀត ហើយលោកស្រីក៏បានគ្រប់គ្រងលើសេវាកម្ម ផលិលផល របស់ ធនាគារអាទិភាពផងដែរ។

មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ ម.ក លោកស្រី លីយ៉ា បានកាន់មុខតំណែងផ្សេងៗនៅធនាគារ ហុងលីអុង (ខេមបូឌា) ភីអិលស៊ី និង វីង ខេមបូឌា។

លោកស្រី លីយ៉ា ធ្លាប់ទទួលបានសញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ហើយលោកស្រីក៏មានអាចប្រើប្រាស់ច្រើនភាសា រួមមានភាសាខ្មែរ អង់គ្លេស ចិនកុកងឺ និងគ្រាមភាសាចិនកន្តាំង។