លោក វណ្ណរដ្ឋ ជាអ្នកជំនាញប្រតិបត្តិផ្នែកធនាគារ ជាមួយបទពិសោធន៍ការងារទាំងក្នុងស្រុក និងក្រៅស្រុកជាងមួយទស្សវត្ស។ បច្ចុប្បន្ន លោកមានតួនាទីជា នាយកនាយកដ្ឋានធនាគារឌីជីថល និងនវានុវត្តន៍ ដែលនាំមកនូវចំណេះដឹងបច្ចេកទេសយ៉ាងទូលំទូលាយទៅលើប្រព័ន្ធស្នូលរបស់ធនាគារ និងបទពិសោធន៍អតិថិជន។
ក្នុងអំឡុងពេលបំពេញការងាររបស់គាត់ ធនាគារ ព្រីនស៍ ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការកើនឡើងនៃអតិថិជន និងការធ្វើទំនើបកម្មលើការផ្តល់ជូសេវា តាមរយៈមុខងារផ្សេងៗនៅលើកម្មវិធីសេវាធនាគារ PRINCE Mobile។ គាត់ក៏មានបទពិសោធន៍ជាមួយនឹងបច្ចេកវិទ្យាជឿនលឿនចុងក្រោយបង្អស់នៅក្នុង AI និងទិន្នន័យធំ ដែលគាត់បានបង្កើតដំណោះស្រាយការព្យាករណ៍ពី analytics smart factory ជាមួយនិយោជកមុនរបស់គាត់។ លោកមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្កើតថ្មី និងការពេញចិត្តរបស់អតិថិជន ដើម្បីរួមចំណែកដល់ភាពជោគជ័យរបស់ធនាគារ ព្រីនស៍។
លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យកម្ពុជា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មពីសាកលវិទ្យាល័យជាតិ Gyeongsang ក្នុងប្រទេសកូរ៉េខាងត្បូង។