ថ្នាក់ដឹកនាំជាន់ខ្ពស់

លោក ឡេង សេងឡន

នាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានប្រតិបត្តិការ

លោក ឡេង សេងឡន ជានាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ ជាង១១ឆ្នាំក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង និងទីផ្សារភាគហ៊ុន/មូលប័ត្រ ពីធនាគារឈានមុខក្នុងស្រុក ជាច្រើន។

លោកមានជំនាញយ៉ាងបុិនប្រសប់ផ្នែកគ្រប់គ្រង និងបង្កើតប្រព័ន្ធ ដូចជាការគ្រប់គ្រងសាខា ការគ្រប់គ្រងហានិភ័យ និងសារពើពន្ធ។

លោក សេង ឡន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ពី សាលាគ្រប់គ្រងESCP-EAP European នៅប្រទេសបារាំង និង អនុបណ្ឌិតមួយទៀតផ្នែករដ្ឋបាល និងការអភិវឌ្ឍពាណិជ្ជកម្ម ពីវិទ្យាស្ថានអាស៊ីបច្ចេកវិទ្យា (AIT) នៅប្រទេសថៃផងដែរ។