លោក អ៊ុង ពិសី ជានាយកនៃអគ្គនាយកដ្ឋានសេវាកម្មបច្ចេកវិទ្យា លោកមានបទពិសោធន៍ការងារជំនាញជាង ១៤ ឆ្នាំក្នុងវិស័យធនាគារ ដោយក្នុងនោះលោកបានធ្វើការបន្លាស់ប្តូរប្រព័ន្ធធនាគារស្នូល រៀបចំប្រព័ន្ធសន្តិសុខបណ្តាញ កិច្ចស្រាវជ្រាវ ការរៀបចំផែនការយុទ្ធសាស្រ្ត និងការអនុវត្តគម្រោងនានា។
លោកបានចំនាយពេល ជិត ១០ ឆ្នាំ បំរើការងារនៅ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ដោយបានរួមចំណែកក្នុងការដំឡើង ប្រព័ន្ធបច្ចេកវិទ្យា រៀបចំក្រុមការងារ អោយស្របទៅនិងចក្ខុវិស័យ របស់ធនាគារ ។
ក្នុងកំឡុង ខែធ្នូ ឆ្នាំ២០១៨ លោកបានចាប់ផ្តើមការងារជាមួយធនាគារព្រីនស៍ ក្នុងតួនាទី ជាប្រធានផ្នែកជាន់ខ្ពស់កម្មវិធីបច្ចេកទេស ហើយក្នុងតួនាទីបច្ចុប្បន្ន លោកទទួលខុសត្រូវលើកផ្នែកសំខាន់ៗ រួមមាន ប្រព័ន្ធធនាគារស្នូល រៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ពង្រីកប្រព័ន្ធ ATM និងអភិវឌ្ឍន៍ទៅលើគំរោងតភ្ជាប់ប្រព័ន្ធធំៗ របស់ធនាគារជាច្រើនទៀត ។
លោក អ៊ុង ពិសី ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រទេសកម្ពុជា និងរួមមានសញ្ញាបត្រពីស្ថាប័ន Oracle University, Efma និង Saïd Business School, University of Oxford។
ថ្នាក់ដឹកនាំជាន់ខ្ពស់