លោក Remy ជានាយកប្រតិបត្តិផ្នែកព័ត៌មានរបស់ ធនាគារ ព្រីនស៍ ភីអិលស៊ី ត្រួតពិនិត្យផ្នែកបច្ចេកវិទ្យា និងឌីជីថល ជាមួយនឹងបទពិសោធន៍ជាង 20 ឆ្នាំ លើផ្នែកព័ត៌មានវិទ្យា ទូរគមនាគមន៍ និងសេវាកម្មហិរញ្ញវត្ថុ។ ដោយមានចំណង់ចំណូលចិត្ត អំពីការធ្វើឲ្យជីវិតកាន់តែប្រសើរឡើង តាមរយៈបច្ចេកវិទ្យា លោក Remy បានកាន់មុខតំណែងជាអ្នកដឹកនាំជាច្រើននៅក្នុងវិស័យឌីជីថល ស្ទើរតែពេញមួយអាជីពរបស់គាត់ ពីការពង្រីកឆាណែលជំនួសបង់ប្រាក់ជាមុននៅក្រុមហ៊ុន Maxis ទៅជំរុញការច្នៃប្រឌិតផ្នែកឌីជីថលនៅធនាគារ Maybank ដោយជួយចាប់ផ្តើមដំណើរការ ការទូទាត់តាមរយៈប្រព័ន្ធ QR, eKYC, MAE e-wallet និងការគាំទ្រ អ៊ីនធឺណិត & ធនាគារចល័តតាមទូរសព្ទដៃ Maybank2u ដល់អ្នកប្រើប្រាស់ 6 លាននាក់ មុនពេលដំណើរការអាជីវកម្មឌីជីថលលក់រាយនៅ AmBank ។
លោក Remy បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រ (ព្រៃឈើ) ពីសកលវិទ្យាល័យ Universiti Putra Malaysia (UPM) ។