
បញ្ញា ជាប្រធានផ្នែកសេវាហិរញ្ញវត្ថុបុគ្គលរបស់ធនាគារព្រីនស៍។ លោកមានបទពិសោធន៍ជាង 12 ឆ្នាំនៅក្នុងឧស្សាហកម្ម និងវិស័យមួយចំនួន រួមទាំងវិស័យធនាគារនិងហិរញ្ញវត្ថុ វិស័យអប់រំ វិស័យអាជីវកម្ម និងសហគ្រិនភាព។
លោកបានទទួលការអប់រំនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងចក្រភពអង់គ្លេស ហើយទទួលបានបរិញ្ញាបត្រកិត្តិយសថ្នាក់ខ្ពស់បំផុត ផ្នែកភាសាអង់គ្លេស/ភាសាវិទ្យា ជាមួយនឹងជំនាញគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Sunderland នាចក្រភពអង់គ្លេស។