ទំនួលខុសត្រូវសង្គមសាជីវកម្ម
ការជួយកុមារកំព្រា កុមារពិការ និងអង្គការស្ត្រីក្រីក្រ
ដើម្បីរំលឹកដល់ទិវាអក្ខរកម្មកុមារ ធនាគារ ព្រីនស៍ ភីអិលស៊ី បានធ្វើវិភាគទានជារូបិយវត្ថុ និងបរិច្ចាគសម្ភារៈសិក្សាដល់កុមារ ដែលគាំទ្រដោយអង្គការកុមារកំព្រា កុមារពិការ និងអង្គការស្ត្រីក្រីក្រ។ សម្ភារៈសិក្សាដែលបានចែកចាយទាំងនេះរួមមាន សៀវភៅកត់ត្រា ខ្មៅដៃ ប៊ិច អាវយឺត មួក និងកាបូបអេកូ។ ធនាគារក៏បានបរិច្ចាគអាហារស្ងួតដូចជា អង្ករ កញ្ចប់គុយទាវ ត្រីកំប៉ុង និង ភេសច្ចៈផ្សេងៗ។