ទំនួលខុសត្រូវសង្គមសាជីវកម្ម
ការបរិច្ចាគឈាម

ការបរិច្ចាកឈាមគឺជាមធ្យោបាយមួយដើម្បីជួយដល់ក្រុមគ្រួសារ និងបងប្អូនជនរួមជាតិរបស់យើងផងដែរ—យើងកំពុងចូលរួមចំណែកក្នុងវិស័យសុខាភិបាលរបស់ប្រទេសនេះ នៅពេលដែលយើងបរិច្ចាគឈាមមួយចំនួនដែលអាចជួយសង្រ្គោះជីវិត។
ឆ្នាំនេះ ធនាគារព្រីនស៍ បានឧបត្ថម្ភកម្មវិធីមួយនៅមជ្ឈមណ្ឌលផ្តល់ឈាម ដែលមានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ បុគ្គលិកក៏បានស្ម័គ្រចិត្តបរិច្ចាកឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានទីតាំងនៅជិតមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងរាជធានីភ្នំពេញ។