ទំនួលខុសត្រូវសង្គមសាជីវកម្ម
ការឧបត្ថម្ភដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្នុងកម្មវិធី៉ “ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២”
Cambodia Tech Expo 2022
[ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ មានកិត្តិយសបានចូលរួមជាអ្នកឧបត្ថម្ភកម្រិតSilver ក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ រៀបចំ និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។