ទំនួលខុសត្រូវសង្គមសាជីវកម្ម
ការឧបត្ថម្ភដល់ពានរង្វាន់សហគ្រិនជាតិឆ្នាំ២០២២ (NEA)
[ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយក្នុងការក្លាយជាអ្នកឧបត្ថម្ភផ្លាទីននៃពានរង្វាន់សហគ្រិនជាតិឆ្នាំ២០២២ (NEA) ដែលរៀបចំដោយវិទ្យាស្ថានជាតិសហគ្រិនភាព (NIEI) និងសហគ្រាសខ្មែរ (KE)។ ព្រឹត្តិការណ៍ NEA ធ្វើឡើងដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីការគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ និងចូលរួមក្នុងទំនួលខុសត្រូវសង្គមសាជីវកម្មនៅកម្ពុជា។