ទំនួលខុសត្រូវសង្គមសាជីវកម្ម

ការឧបត្ថម្ភដល់សភាពាណិជ្ជកម្មកម្ពុជា លើសិក្ខាសាលាស្តីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្លូវច្បាប់»

[ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ បានចូលរួមក្នុងពិធីជួបសំណេះសំណាល  និងថ្លែងអំណរគុណដល់ ម្ចាស់ក្រុមហ៊ុនឧបត្ថម្ភ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា។ ធនាគារ ព្រីនស៍ មានកិត្តិយសដែលបានចូលរួមគាំទ្រ ក្នុងសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្លូវច្បាប់» ដើម្បីផ្សព្វផ្សាយច្បាប់បញ្ញត្តិថ្មីៗ ដូចជាអំពីបទប្បញ្ញត្តិពាក់ព័ន្ធច្បាប់វិនិយោគ ច្បាប់ប្រកួតប្រជែង និងច្បាប់សិទ្ធិការពារអ្នកប្រើប្រាស់ជាដើម ជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមបណ្តាខេត្ត១៧ ខេត្ត-ក្រុង ឱ្យយល់ដឹងកាន់តែទូលំទូលាយ ដើម្បីយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន។