ទំនួលខុសត្រូវសង្គមសាជីវកម្ម

ការឧបត្ថម្ភដល់សមាគមធនាគារនៅកម្ពុជា (ABC) ក្នុងគម្រោង “កម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ២០២២”

[ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ម.ក មានកិត្តិយសក្នុងការក្លាយជាអ្នកឧបត្ថម្ភកម្រិតមាស ក្នុងគម្រោង “កម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ២០២២” ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) សហព័ន្ធកីឡាទោចក្រយានកម្ពុជា (CCF) និរន្តរភាពហិរញ្ញវត្ថុកម្ពុជា ។ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ប្រាក់រៀលខ្មែរ និងនិរន្តរភាពនៃវិស័យធនាគារ។