ទំនួលខុសត្រូវសង្គមសាជីវកម្ម

ចែករំលែកក្តីស្រលាញ់ដោយការបរិច្ចាកឈាម

ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០

នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ធនាគារព្រីនស៍ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ "កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ ២០២០" របស់ធនាគារ ព្រីនស៍ ក្រោមប្រធានបទ "ចែករំលែកក្តីស្រលាញ់ដោយការបរិច្ចាកឈាម"។ កម្មវិធីនេះត្រូវបានចូលរួមយ៉ាងសកម្មដោយក្រុមអ្នកគ្រប់គ្រង និងបុគ្គលិករបស់ធនាគារព្រីនស៍ជាច្រើននាក់។ គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​ដល់​សង្គម និង​ជួយ​ជនរងគ្រោះ​ដែល​ខ្វះខាត​ឈាម។