ទំនួលខុសត្រូវសង្គមសាជីវកម្ម
ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២៧ នៅអង្គរវត្ត
សៀមរាប
[ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២] គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ព្រីនស៍ បានចូលរួមក្នុង “ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី២៧ នៅអង្គរវត្ត” ដែលប្រព្រឹត្តទៅនៅខាងមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ គោលបំណងនៃព្រឹត្តិការណ៍ឆ្នាំនេះ គឺដើម្បីគាំទ្រដល់ការហាមឃាត់ការផលិត និងការប្រើប្រាស់មីនប្រឆាំងមនុស្សដោយអមនុស្សធម៌។
ថ្លៃសំបុត្រចូលរួមរត់ប្រណាំង នឹងត្រូវប្រើប្រាស់សម្រាប់ជួយជនរងគ្រោះដោយសារគ្រាប់មីន តាមរយៈជំនួយផ្តល់អវយវៈសិប្បនិមិត្ត និងកម្មវិធីសមាហរណកម្មសង្គម ហើយក៏ជាជំនួយសម្រាប់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ការថែទាំសុខភាពដល់កុមារកម្ពុជា។