ទំនួលខុសត្រូវសង្គមសាជីវកម្ម
ធនាគារព្រីនស៍ បន្តគាំទ្រ TYDA

សម្រាប់ឆ្នាំ 2020 នេះ ធនាគារព្រីនស៍ នឹងបន្តជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលផ្តល់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ ដើម្បីជួយសម្រាលបន្ទុកគ្រួសារក្រីក្រសម្រាប់ការព្យាបាល។ ជាមួយនឹងជំងឺរាតត្បាត Covid-19 ក្នុងឆ្នាំ 2020 ធនាគារ ព្រីនស៍ និង TYDA បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា។