ទំនួលខុសត្រូវសង្គមសាជីវកម្ម

ធនាគារ ព្រីនស៍បានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ទៅកាន់មូលនិធិកុមារកម្ពុជាដោយបានបរិច្ចាគនូវម៉ាស់ចំនួន 200 ប្រអប់ និងសម្ភារៈសិក្សាផ្សេងៗ

ជំងឺកូវីដ19 បានរំខានដល់ការរស់នៅរបស់ប្រជាជនគ្រប់រូប ជាពិសេសកុមារ។ ក្នុងរយៈពេលជិត 2ឆ្នាំមកនេះ សាលារៀនត្រូវបានបិទ ដោយសារជំងឺរាតត្បាតនេះ ការអប់រំរបស់ពួកគេត្រូវបានបង្អាក់ ហើយសុខុមាលភាពរបស់ពួកគេទៀតសោតក៏ទទួលរងផលការប៉ះពាល់ផងដែរ។ ឥឡូវនេះជាមួយនឹងបើកបវេសនកាលវិញរបស់កុមារ ធនាគារ ព្រីនស៍បានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ទៅកាន់មូលនិធិកុមារកម្ពុជាដោយបានបរិច្ចាគនូវម៉ាស់ចំនួន 200 ប្រអប់ (10,000 សន្លឹក) ទឹកលាងដៃចំនួន 200ប្រអប់ កាតាបចំនួន200 សៀវភៅកត់ត្រាចំនួន1,000 ក្បាល និងខ្មៅដៃចំនួន 1,000ដើម ដើម្បីចូលរួមចំណែកក្នុងការជួយដល់កុមារកម្ពុជាក្នុងការបន្តការសិក្សា និងបង្ការពួកគេពីការឆ្លងជំងឺកូវីដ19។ សម្រាប់ការគាំទ្រដល់មូលនិធិកុមារកម្ពុជា លោកអ្នកអាចបរិចា្ចគបានតាមរយៈ PRINCE Mobile App ដោយជ្រើសរើសយកមុខងារ "សប្បុរស និងការបរិច្ចាគ"។