ទំនួលខុសត្រូវសង្គមសាជីវកម្ម
ធនាគារ ព្រីនស៍ បង្ហាញមុខងារថ្មីលើ Mobile App ក្នុងការបរិច្ចាគថវិកាដល់មូលនិធិកុមារកម្ពុជា (CCF)

ការបរិចាគតាម PRINCE Mobile
តាមរយៈគម្រោងទំនួលខុសត្រូវសង្គមរបស់ធនាគារព្រីនស៍ សហការជាមួយមូលនិធិកុមារកម្ពុជា (CCF) អតិថិជនរបស់ធនាគារព្រីនស៍អាចបរិច្ចាគថវិការបស់ពួកគេដើម្បីគាំទ្រសកម្មភាពរបស់ CCF ដើម្បីជួយកុមារដែលងាយរងគ្រោះរាប់ពាន់នាក់ និងគ្រួសាររបស់ពួកគេរួចផុតពីពលកម្មដោយបង្ខំ ការជួញដូរកុមារ ភាពក្រីក្រ និង អសមត្ថភាពក្នុងការរស់នៅ។ល។ មូលនិធិកុមារកម្ពុជា (CCF) បង្កើតឡើងដោយ Scott Neeson បច្ចុប្បន្នកំពុងធ្វើការជួយសង្គ្រោះកុមារដែលរស់នៅក្នុងគំនរសំរាមក្នុងប្រទេសកម្ពុជា។