ទំនួលខុសត្រូវសង្គមសាជីវកម្ម

ធនាគារ ព្រីនស៍ បានបន្តធ្វើយុទ្ធនាយើងរួមគ្នាដើម្បីកម្ពុជា ដើម្បីប្រមូលថវិកាបរិច្ចាគសម្រាប់ទិញវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ១៩

ដើម្បីគាំទ្រនូវអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រមូលមូលនិធិសម្រាប់ទិញវ៉ាក់សាំង ក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល ធនាគារ ព្រីនស៍ បានបន្តធ្វើយុទ្ធនាយើងរួមគ្នាដើម្បីកម្ពុជា ដើម្បីប្រមូលប្រាក់បរិច្ចាគសម្រាប់ទិញវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ១៩។ ដើម្បីជាការចូលរួម ក៏ដូចជាសម្រួលដល់សាធារណជនក្នុងការបរិច្ចាគ ពួកគេអាចធ្វើការផ្ទេរប្រាក់ទៅកាន់គណនីឈ្មោះ Cambodians For Cambodia (Vaccine) ដែលមានលេខគណនី១១១៧៧៧៨៨៨(សម្រាប់ប្រាក់រៀល) និង៦៦៦៧៧៧៨៨៨ (សម្រាប់ប្រាក់ដុល្លារ) ហើយការបរិច្ចាគនេះទៀតសោតអាចធ្វើឡើងនៅតាមសាខាធនាគារ ព្រីនស៍ទាំង៣១សាខាទូទាំងប្រទេស ឬតាមរយៈកម្មវិធី PRINCE Mobile App ។​