ទំនួលខុសត្រូវសង្គមសាជីវកម្ម

ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភនូវម៉ាសចំនួន 500ប្រអប់ និងទឹកលាងដៃចំនួន 2,500 ដប ទៅកាន់សាលារាជធានីភ្នំពេញ

ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភនូវម៉ាសចំនួន 500ប្រអប់ (25,000សន្លឹក) និងទឹកលាងដៃចំនួន 2,500 ដប ទៅកាន់សាលារាជធានីភ្នំពេញ តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ19។ កម្មវិធីប្រគល់ជូននេះ ត្រូវបានរៀបចំឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហេង កូយ ប្រធានចាត់ការទូទៅនៃសមាគមធនាគារនៅកម្ពុជា លោក Lim Alex នាយក នាយកដ្ឋានទំនាក់ទំនងសាជីវកម្ម និងទីផ្សារ នៃធនាគារ ព្រីនស៍ និងមានតំណាងពីស្ថាប័នជាដៃគូផ្សេងទៀត។