ទំនួលខុសត្រូវសង្គមសាជីវកម្ម
ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី១០
ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ
[ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២] ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ ព្រីនស៍ បានចូលរួមក្នុងកម្មវិធី “រត់ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី១០” ដែលជាព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំបំផុតមួយរបស់កម្ពុជា ដែលប្រព្រឹត្តទៅនៅខាងមុខព្រះបរមរាជវាំងកម្ពុជា រត់តាមបណ្តោយដងទន្លេមេគង្គ ព័ន្ធជុំវិញរាជធានី។ គោលបំណងនៃព្រឹត្តិការណ៍ឆ្នាំនេះ គឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏ដូចជាអបអរសាទរទិវាបរិស្ថានពិភពលោក និងទិវាអូឡាំពិក។ ថវិកាដែលរៃអង្គាសបានពីព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ការថែទាំសុខភាពដល់កុមារកម្ពុជា។