ទំនួលខុសត្រូវសង្គមសាជីវកម្ម

MOU ដើម្បីរៀបចំអនាគតសម្រាប់និស្សិត សាកលវិទ្យាល័យនៅកម្ពុជាក្រោយ ជម្ងឺរាតត្បាត

ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប និង ក្រសួងអប់រំ

ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប បានបញ្ចប់អនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការបើកដំណើរការកម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី សម្រាប់និស្សិតថ្នាក់សាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាកម្មវិធីអាហារូបករណ៍ធំបំផុតមួយនៅកម្ពុជាដែលទទួលបានការឧបត្ថម្ភដោយសហគ្រាសឯកជន។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតដែលបានជ្រើសរើសចំនួន ៤០០នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ពួកគេក្នុងសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដោយរួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ល។ សរុបមក សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថវិកាឧបត្ថម្ភជាង ២លានដុល្លារអាមេរិកក្នុងរយៈពេល ៧ឆ្នាំខាងមុខ។