ពានរង្វាន់ និងការទទួលស្គាល់
ធនាគារឌីជីថលដែលរីកលូតលាស់លឿនបំផុត - កម្ពុជាឆ្នាំ ២០២០
ទទួលបានពី Global Business Outlook Banking Awards 2020
នេះគឺជាការទទួលស្គាល់ថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍធនាគារឌីជីថល (កម្មវិធីធនាគារលើទូរស័ព្ទ សេវាអេធីអឹម និងបណ្តាញឌីជីថលផ្សេងទៀត) ដែលធនាគារ ព្រីនស៍ ម.កបានធ្វើការច្នៃប្រឌិតបន្ថែមលើមុខជំនួញរបស់ខ្លួនដោយប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាឌីជីថលដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ជាមួយនឹងរបៀបរស់នៅប្រកបដោយភាពងាយស្រួលក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ