ពានរង្វាន់ និងការទទួលស្គាល់

ធនាគារពាណិជ្ជឆ្នើមប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២

ទទួលបានពី International Banker

ស្ថាប័នអន្តរជាតិ International Banker បានរហ័សនាម ធនាគារ ព្រីនស៍ ម.ក ជា “ធនាគារពាណិជ្ជឆ្នើមប្រចាំប្រទេសកម្ពុជាឆ្នាំ២០២២” និង “ធនាគារដែលមានភាពច្នៃប្រឌិតឆ្នើមលើផ្នែកសេវាធនាគារបុគ្គលប្រចាំកម្ពុជាឆ្នាំ២០២២” ៣ឆ្នាំផ្ទួនៗ!

ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់យើងក្នុងអំឡុងពេលជំងឺរាតត្បាត ជាពិសេសរបៀបដែលយើងបានបណ្តាក់ទុននៅក្នុងធនាគារឌីជីថល ព្រមទាំងផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលអាចឱ្យយើងបម្រើអតិថិជនក្នុងពេលវេលាស្របតាមតម្រូវការរបស់ពួកគេ ជាមួយនឹងសេវាធនាគារប្រកបដោយភាពសម្បូរបែប ងាយស្រួល និងមានសុវត្ថិភាព។ ហើយរង្វាន់ទាំងនេះ អាចសម្រេចទៅបានក៏ដោយសារមានការគាំទ្រពីអតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជំរុញឱ្យយើងឈានមកដល់ថ្ងៃនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានរួមចំណែកក្នុងភាពជោគជ័យនេះ” ។