ពានរង្វាន់ និងការទទួលស្គាល់
សេវាធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមប្រចាំកម្ពុជាឆ្នាំ ២០២៣
ទទួលបានពី Asiamoney
ជាថ្មីម្តងទៀត ធនាគារ ព្រីនស៍ ត្រូវបានប្រសិទ្ធនាមជា "សេវាធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមប្រចាំកម្ពុជាឆ្នាំ ២០២៣" ពីពានរង្វាន់ Asiamoney Awards។ នេះជាលើកទីពីររបស់យើងដែលទទួលបានការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ដែលបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាកម្មធនាគារដ៏ល្អបំផុតដល់សហគ្រាសធុនតូច និងមធ្យម។ ធនាគារ ព្រីនស៍ មិនអាចសម្រេចបាននូវសមិទ្ធផលនេះទេ បើគ្មានការជឿទុកចិត្ត និងការគាំទ្រពីអតិថិជន និងដៃគូអាជីវកម្មដ៏មានតម្លៃរបស់យើង។ សូមអរគុណសម្រាប់ការជ្រើសរើសធនាគារ ព្រីនស៍ ជាដៃគូស្ថាប័នហិរញ្ញវត្ថុរបស់អ្នក។