ពានរង្វាន់ និងការទទួលស្គាល់
ធនាគារល្អបំផុតសម្រាប់ទំនួលខុសត្រូវសង្គមសាជីវកម្មក្នុងប្រទេសកម្ពុជា 2023
ទទួលបានពី Asiamoney
ជាមួយនឹងការប្តេជ្ញាចិត្តដើម្បីក្លាយជាពលរដ្ឋសាជីវកម្មប្រកបដោយការទទួលខុសត្រូវ ធនាគារព្រីនស៍ បានដាក់សកម្មភាព CSR ជាអាទិភាពចម្បងមួយក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព ការអភិវឌ្ឍន៍សហគមន៍ និងបញ្ហាបរិស្ថាននៅកម្ពុជា។ វិស័យសំខាន់ៗទាំងបីនេះត្រូវបានដឹកនាំដោយគោលការណ៍បរិស្ថាន និរន្តរភាព និងអភិបាលកិច្ច (ESG) ដែលមានសារៈសំខាន់ក្នុងយុទ្ធសាស្ត្រសាជីវកម្ម និងការរួមចំណែករបស់យើងចំពោះកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងការការពារបរិស្ថានរបស់កម្ពុជា។ យើងមានមោទនភាពក្នុងការឈ្នះពានរង្វាន់នេះសម្រាប់កម្ពុជា។