ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ Asia’s Top 100 Best Employer Brands សម្រាប់ឆ្នាំ 2019
អបអរសាទរធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ Asia’s Top 100 Best Employer Brands សម្រាប់ឆ្នាំ 2019!
Asia’s Top 100 Best Employer Brands សម្រាប់ឆ្នាំ 2019
ក្នុងពិធីខួបលើកទី10 នៃការប្រគល់ពានរង្វាន់ Asia’s Top 100 Best Employer Brands ដែលរៀបចំដោយ ក្រុមហ៊ុន Employer Branding Institute, World HRD Congress, and Stars of the Industry Group នៅថ្ងៃទី15 ខែសីហា ឆ្នាំ 2019 នាសណ្ឋាគារ Pan Pacific នៃប្រទេសសិង្ហបុរី។ ធនាគារ ព្រីនស៍ ទទួលបានការទទួលស្គាល់ជាស្ថាប័នដែលជាប់ក្នុងលំដាប់ Asia’s Top 100 Best Employer Brands ប្រចាំឆ្នាំ 2019 ។ ធនាគារ ព្រីនស៍ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឯកជនមួយនៅក្នុងឆ្នាំ2015 ដែលមាននិយោជកប្រមាណ100នាក់ ។ បន្ទាប់ពីបានប្រែក្លាយទៅជា ធនាគារពាណិជ្ជពេញលេញនៅខែកក្កដា ឆ្នាំ2018 ធនាគារ ព្រីនស៍ មាននិយោជកកើនឡើងរហូតដល់ 900នាក់ ។
ក្នុងរយៈពេលដ៏ខ្លីនេះធនាគារ ព្រីនស៍ បានផ្តោតលើយុទ្ធនាការ និយោជកជម្រើសទីមួយ ដោយបង្កើតនូវគោលការណ៍ និងនីតិវិធី ព្រមនឹងការធ្វើឱ្យប្រសើរឡើងនូវដំណាក់កាលនៃការជ្រើសរើសបុគ្គលិក ហើយបង្កើតអោយមានការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក បង្កើតវប្បធម៌អនុវត្តនិងការផ្តល់តម្លៃ និងផ្តល់ឱកាសដល់និយោជិកក្នុងការបញ្ចេញមតិ។ ដូច្នេះហើយបានជាធនាគារ ព្រីនស៍ ទទួលបានកិត្តិយសដែលត្រូវជ្រើសរើសសម្រាប់ពានរង្វាន់នេះ។